រតនគិរីៈ នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចលើដងផ្លូវជាតិលេខ៧៨A ចំណុចភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគីរី មានករណី ប្រជាពលរដ្ឋកំពង់ជិះម៉ូតូហើយបានកើតជម្ងឺខ្យល់គ បណ្ដាលអោយធ្លាក់ពីលើម៉ូតូ និងធ្វើអោយរងរបួស។
ស្របពេលនោះ កម្លាំងល្បាតរបស់កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង បានប្រទះឃើញ ក៏បានជួយសង្គ្រោះ ដោយដឹកជនរងគ្រោះនោះ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគីរី។
ទាំងនេះ សបញ្ជាក់អោយឃើញថា កម្លាំងកងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់ លើសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងតែងតែជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ រាល់ពេលដែលបងប្អូនជួបនូវទុក្ខលំបាកណាមួយដែលកើតឡើងជាយថាហេតុ។
(អត្ថបទៈ ម៉ាន់ ដាវីត)