បាត់ដំបងៈ នៅវេលាម៉ោង១៦ និង៤០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យចំនួន០៣នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួន ស្ថិតនៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការអោយដឹងពី មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. គុយ ប៊ុនស៊ិន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរជាងសំណង់ ទីលំនៅភូមិវត្តលៀប សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង
២. សាន ដាវ័ន្ត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង
៣.ថោង ឆៃយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៩កញ្ចប់ ដែលមានទម្ងន់ ៤.២៩ក្រាម
២.ទូរស័ព្ទដៃ ០៤ គ្រឿង
៣.មេអាប៉ោង ០១ គ្រាប់
៤.ចានបាញ់អាប៉ោង ០១
៥.ដាវសាំម៉ារ៉ៃ ០២ ដើម
៦.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)