You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចេញធ្វើប្រតិបត្តិការសង្គ្រោះ

កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចេញធ្វើប្រតិបត្តិការសង្គ្រោះ

ពោធិ៍សាត់ៈ នៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ មានករណីពុលបាយប្រអប់ចំនួន០១លើកកើតឡើងនៅចំណុច ឃំុសំរោង និងឃំុផ្ទុះរុង ស្រុកក្រវាញ ខេត្តពោធិ៍សាត់។ បើតាមការអោយដឹងពីភ្នាក់ងារ GRK News បានអោយដឹងថា ករណីពុលបាយប្រអប់នេះ គឺបណ្តាលអោយរងរបួសចំនួន១៨៧នាក់ ស្រី៩១នាក់ ភាគច្រើនជាកុមារ ។

ភ្នាក់ងារបានបញ្ជាក់អោយដឹងថាទៀតថា ក្នុងនោះគេសង្កេតឃើញថា មានការជួយអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ ដោយជួយដឹកបងប្អូនប្រជាពលរដ្ឋដែលរងរបួស បញ្ជូនទៅមន្ទីពេទ្រ ពីសំណាក់ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកក្រវាញ និងកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ផងដែរ។

(អត្ថបទៈ ម៉ាន់ ដាវីត)