កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្កិ ជូននាយទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន ១៣រូប ដែលប្រព្រឹត្តក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុមន្ទីរ មេបញ្ជាការ ក្រុងស្រុក ស្នាក់ការសន្តិសុខ នាយការិយាល័យ ព្រមទាំង នាយទាហាន នាយទាហានរងអាវុធហត្ថសរុបចំនួន៩៨នាក់ ។
នាយទាហានដែលត្រូវប្រកាសមុខងារចំនួន០៣រូប ទី០១- សោម សាម៉ុន មេបញ្ជាការរងទទួលការងារកសាងកម្លាំង
ទី២-វរសេនីយ៍ឯក អឿ សំរិទ្ធ មេបញ្ជាការរង
ទី៣- វរសឹនីយ៍ឯក អ៊ុល រ៉ាស៊ី មេបញ្ជាការរង ។
ចំពោៈនាយទាហានដែលត្រូវដំឡើងឋានន្តរសក្កិ មាននាយទាហានមានចំនួន ១៣រូបក្នុងនោៈថ្នាក់វរសេនីយ៍ទោចំនួន០៧ រូប និងថ្នាក់វរសេនីយ៍ត្រីចំនួន០៦រូប ។
នៅក្នុងពិធីបំពាក់ឋានន្តរសក្ក័នេះ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថហត្ថខេត្តកំពង់ស្ពឺ បានផ្តាំផ្ញើដល់ នាយទាហានដែលទទួលបានដំណែងថ្មី និងនាយទាហាន ដែលត្រូវបានដំឡើងឋានន្តរសក្តិត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ចំពោះតួនាទីភារកិច្ចរបស់ខ្លួនដែលខ្លួនទទួលបានទៅបម្រើបងប្អូនប្រជាពលរដ្ឋ ជូនជាតិមាតុភូមិ ជូនរាជរដ្ឋាភិបាល ឲ្យទទួលសុខសន្តិភាព សុវត្តិភាព ការពារផលប្រយោជន៏ជូនពលរដ្ឋស្របច្បាប់ឲ្យបានល្អប្រសើរ ។
លោកឧត្តមសេនីយ៏ត្រី មេបញ្ជាការ បានសង្កត់ធ្ងន់ថា ក្នុងនាមយើងជាអង្គភាពយោធាច្បាប់ដែលត្រូវបានថ្នាក់លើបានផ្តល់កិត្តយសដំឡើង មុខងារនិងឋានន្តរសក្ក័លើកនេៈគឺដើម្បីឲ្យនាយទាហានដែលបានសាងស្នាដៃជូនអង្គភាពលើការងារដែលបានដាក់ឲ្យអនុវត្តនាពេលកន្លងមក ៕
(អត្ថបទៈ សំនៀង)