អហ ក្រចេះ៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ ម៉ោង១៤និង២៥នាទី នៅចំណុចភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ មានករណីលួចដោយមានស្ថានទម្ងន់ទោសមួយកើតឡើង (លួចដោយមានអាវុធហិង្សា) បង្កដោយជនសង្ស័យចំនួន ០២នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ប្រដាប់ដោយអាវុធខ្លី ០១ដើម មិនស្គាល់ម៉ាក ប្រើប្រាស់ម៉ូតូ០១គ្រ ម៉ាកC125 ពណ៍ខ្មៅ បានភ្ជុង និងវាយទៅលើជនរងគ្រោះឈ្មោះ ឡាច សុខន ភេទស្រី អាយុ៣១ឆ្នាំ ជាតិខ្មែរ រស់នៅកន្លែងកើតហេតុ។ សម្ភារៈដែលជនរងគ្រោះបាត់បង់រួមមាន ម៉ូតូ ០១គ្រឿង C125 ពណ៍ខ្មៅ ស៊េរី2015 ស្លាកលេខ ក្រចេះ 1A-7787 លេខតួ ND 125 -9397651 និងខ្សែកប្លាទីន ០១ខ្សែ ទម្ងន់០៥ជី។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់។ លុះដល់ម៉ោង១៩និង១០នាទី ថ្ងៃដដែលកម្លាំងអាវុធហត្ថ ដឹកនាំដោយលោក វរសេនីយ៍ទោ ឡុង យឹង ប្រធានមន្ទីរយុត្តិធម៍ ចុះស្រាវជ្រាវរុករកដល់ចំណុចអូរសាឡូង ចំងាយពីភូមិថ្នល់ ឃុំស្វាយជ្រះ ប្រមាណ 25គ-ម ក៏ប្រទះឃើញម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាពទុកចោលក្នុងព្រៃ ។ កម្លាំងជំនាញបានចាប់យកម៉ូតូមករក្សានៅអង្គភាពដើម្បីស្រាវជ្រាវបន្តតាមនីតិវិធី។
ជនសង្ស័យប្លន់ម៉ូតូបានសម្រេចជិះគេចខ្លួន តែទុកចោលម៉ូតូមួយគ្រឿងដែលធ្វើសកម្មភាពវិញ
- Post author:Eng Hy
- Post published:September 19, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប