ព្រះវិហារៈ នៅវេលាម៉ោង១១ និង៥៧នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះវិហារ សហការជាមួយ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានចុះបង្ក្រាបទីតាំងលាក់ទុកឈើខុសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុចភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
នេះបើតាមការអោយដឹងពី មន្ត្រីកងរាជអាវុធហត្ថ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានរកឃើញវត្ថុតាងមួយចំនួន រួមមាន ឈើប្រភេទលេខ២ ចំនួន៣៦៨សន្លឹក ស្មើនឹង ១៧,៥១២ម៉ែត្រគូប។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថបានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ចំណែកជនល្មើសដែលជាម្បាស់ឈើ ត្រូវបានកម្លាំងកងរាជអាវុថហត្ថ កំពុងស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
(អត្ថបទ ម៉ាន់ ដាវីត)