You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារ កងរាជអាវុធហត្ថ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារ កងរាជអាវុធហត្ថ

កំពង់ស្ពឺៈ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលក្នុងអង្គប្រជុំត្រួតពិនិត្យអនុវត្តតួនាទី ភារកិច្ចនិងការងារ របស់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី ១៥ ខែមករា ឆ្នាំ០១៧ ដែលមានការអញ្ជើញចូលរួមពី តំណាងតុលាការខេត្ត ឧត្តមសេនីយ៍ត្រី មេញ្ជាការ លោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាល អភិបាលក្រុង ស្រុក នាយអាវុធហត្ថ សរុបចំនួន ៩៨នាក់ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងអំពីការងារឆ្នាំ២០១៦កន្លងទៅថា ជាការពិតកម្លាំងកងរាជអាវុធហត្ថបានបំពេញការងារការពារសន្តិសុខ និងសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ ជារាល់ថ្ងៃដោយមិនខ្លាចការនឿយហត់ ហើតការបំពេញតួនាទីប្រកបដោយភាពសុក្រិត ថ្លៃថ្នូរ ម៉ឺងម៉ាត់ ក្នុងឋានៈតួនាទីជាយោធាច្បាប់ ជាមន្ត្រីអនុវត្តច្បាប់ បានធ្វើឲ្យកងកម្លាំងអាវុធហត្ថយើងមានការជឿជាក់ ទុកចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋ រួមទាំងថ្នាក់ដឹកនាំលើការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ផងដែរ ។

លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានលើកឡើងដោយបង្ហាញនៅកាយវិការ ជឿជាក់ទុកចិត្តមកកម្លាំងដ៏មុតស្រួចរបស់អាវុធហត្ថថា បើទោៈអាវុធហត្ថមានកម្លាំងតិចនៅក្នុងការងារសម្រាប់ប្រត្តិបត្តិការណ៏ផ្សេងៗ តែអាវុហត្ថបានបំពេញតួនាទីយ៉ាស្វាហាប់ ក្នុងការប្រយុទ្ធប្រឆាំង អំពើល្មើសច្បាប់នានាក្នុងតំបន់បានយ៉ាងប្រសើរ ។

លោក សរ សុពុត្រា បានលើកឡើងបន្តថា កម្លាំងកងរាជអាវុធហត្ថ មានការមមាញឹកដោយដៃម្ខាង បានក្តាប់ទៅលើប្រតិបត្តិការ បង្ការ បង្ក្រាប សង្គ្រោៈ និងដៃម្ខាងទៀត ត្រូវដោៈស្រាយការងារ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជំរំជំរកស្នាក់នៅ ជាមួយរយៈនេៈមិនថាតែនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តទេ នៅតាមបណ្តាមូលដ្ឋានក្រុង ស្រុក ស្នាការសន្តិសុខ នានាពិជាមានការអភិវឌ្ឍន៏យ៉ាងប្រសើរ ។

ជាការពិតណាស់យើងកងកម្លាំងកាលណាប្រទេសមានសន្តិភាពពេញ ត្រូវធ្វើការងារដើរទន្ទឹមគ្នារវាងការងារ បង្ការ បង្ក្រាប សង្គ្រោៈនិងការអភិវឌ្ឍន៏ឲ្យស្របទៅតាមប្រទេស ដែលកំពង់អភិវឌ្ឍន៏របស់យើង។


(អត្ថបទៈ សំនៀង)