You are currently viewing ក្មេងទំនើងម្នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ធ្វើការឃាត់ខ្លួន

ក្មេងទំនើងម្នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ធ្វើការឃាត់ខ្លួន

ឧត្តរមានជ័យៈ នៅវេលាម៉ោង២១ និង០០នាទី ខែមករា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានធ្វើការឃាត់ខ្លួនយុវជន ជាក្មេងទំនើងម្នាក់ ស្ថិតនៅចំណុចភូមិត្រពាំប្រាសាទ ឃុំត្រពាំប្រាសាទ ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ។

មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានប្រាប់ភ្នាក់ងារ GRK News អោយដឹងថា ក្មេងទំនើងដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះ មានឈ្មោះ ឃឹម ឃៀរ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រុកត្រពាំង ឃុំស្រុកត្រពាំង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

មន្ត្រីដដែលបានបន្តអោយដឹងទៀតថា មុនពេលកើតហេតុ ក្មេងទំនើងខាងលើ បានជិះម៉ូតូ បង្ហោះពេញដងផ្លូវ និងបានបង្កសំឡេងបំពង់ស៊ីម័ុង បណ្តាលអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណះ។ ពេលនោះកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ បានប្រទះឃើញ និងបានធ្វើការឃាត់ខ្លួនបញ្ជូនមកមូលដ្ឋាន ដើម្បីធ្វើការអប់រំ។

ក្នុងការឃាត់ខ្លួនក្មេងទំនើងខាងលើនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានជាប់យកវត្ថុតាងមួយចំនួនរួមមាន ម៉ូតូចំនួន០១គ្រឿង និងពូថៅ ចំនួន០១ដើមផងដែរ។

ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានធ្វើការអប់រំ និងអោយអាណាព្យាបាល មកធ្វើកិច្ចសន្យា ដើម្បីធានាខ្លួនអោយត្រលប់ទៅលំនៅដ្ឋានវិញ។


(អត្ថបទ ម៉ាន់ ដាវីត)