អហ ភ្នំពេញ៖ នៅវេលាម៉ោង០០និង០០នាទី យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងអាវុធហត្ថល្បាតបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ១/ឈ្មោះ សំ ឧត្តម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមន្ត្រីប៉ូលិស ប៉ុស្តិ៍នគបាលរដ្ឋបាល ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពុងចាម ទីលំនៅបច្ចុប្បន្ន ខេត្តកំពង់ចាម។ ២/ឈ្មោះ សំ បញ្ញា ត្រូវជាប្អូនបង្កើតជនសង្ស័យទី១ មានទីលំនៅខេត្តកំពង់ចាម។ ដំណើររឿង៖ នៅពេលកម្លាំងល្បាតតាមភូមិសាស្ត្រ ភូមិភ្នាត ចំណុចក្បែរសាលាមត្តេយ្យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្រាប់តែឃើញជនសង្ស័យទាំង២នាក់ខាងលើ ជិះម៉ូតូម៉ាកសង់ប៊ិច ពណ៍ខ្មៅ ស្លាកលេខនគបាល ហើយស្លៀកពាក់ស៊ីវិល ទើបមានការសង្ស័យហើយក៏ដេញតាមតែជនសង្ស័យជិះលឿនៗទៅ លុះដល់ចំណុចខាងលើ ស្រាប់តែជនសង្ស័យមិនស្គាល់ផ្លូវ ហើយជិះចូលផ្លូវទាល់ទៅមុខមិនរួចទើបកម្លាំងសួរនាំនិងនាំខ្លួនមកអង្គភាព។ កម្លាំងជំនាញស្តាប់ចម្លើយហើយចាប់យកវត្ថុតាង ១/អាវុធខ្លី ម៉ាក (Lock 54) មួយដើម និងបង់មួយមានគ្រាប់ចំនួន៧គ្រាប់ គ្មានលិខិតអនុញ្ញាត។

អាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងពប្រើប្រាស់អាវុធហត្ថមិនមានការអនុញ្ញាត
- Post author:Eng Hy
- Post published:September 19, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

ជនសង្ស័យ១នាក់ត្រូវបានអាវុធហត្ថបញ្ជូនទៅតុលាការពីបទជួញដូរគ្រឿងញៀន

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ នូវតែបន្តចូលរួមសកម្មភាព ការពារសន្តិសុខ និងសំរួលចរាចរណ៍

ឃាត់ខ្លួនស្ត្រីម្នាក់ ជាមួយកញ្ឆាកក្រៀម ១៣គីឡូក្រាម

ជនសង្ស័យ ០២នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ជូនគ្រួសារយោធិន
