ពោធិ៍សាត់ៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ការងារកងរាជអាវុធហត្ថ ប្រចាំខែមករា ឆ្នាំ ២០១៧ ទិសដៅការងារបន្ត ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក សូ សុវណ្ណឌី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក ស្នាក់ការសន្តិសុខ នាយការិយាល័យ និង នាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)