ភ្នំពេញៈ នៅវេលាម៉ោង០៩ និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ កម្លាំកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការ ជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២០នាក់
ក្នុងនោះមានស្រីចំនួន០៨នាក់ ស្ថិតនៅចំណុចផ្ទះសំណាក់ សំណាង ស្ថិតនៅក្នុងភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៨កញ្ចប់
០២. ម៉ូតូ ម៉ាក MSX ចំនួន០១គ្រឿង
០៣. ជញ្ជីងថ្លឹង ចំនួន០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)