បាត់ដំបងៈ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ឯកត្តម ឧត្តមសេនីយ៍ត្រីប៉ោ វណ្ណះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានទទួលជួបសំណេះសំណាលជាមួយ គណៈប្រតិភូរបស់សមាគម ទេសចរណ៍ជាយដែនគ្រុប នៃព្រះរាជាណាចក្រថៃ
ដែលដឹកនាំដោយ លោកវេជ្ជបណ្ឌិត រ៉ាត់ថាវីត តាំងគាត ជានាយក សមាគមទេសចរណ៍ជាយដែនគ្រុប និង រួមដំណើរដោយក្រុមការងារចំនួន ៣០ នាក់ ។
ក្រៅពីការជួបសំណេះសំណាលរួចមក ឯកឧត្តម សេនីយ៍ត្រី ប៉ោ វណ្ណះ និងប្រធានក្រុមប្រតិភូថៃ ក៏បានធ្វើការសួរសុខទុក្ខចំពោះថ្នាក់ដឹកនាំ និងកងកម្លាំង មន្ទីរការិយាល័យ ចំណុះទាំងអស់ និងជូនពរក្នុងឳកាសឆ្នាំថ្មីឆ្នាំសកល ២០១៧ នេះសូមមានសុខភាពល្អ និងបានប្រកបដោយសេចក្តីសុខ ជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ។
ក្រោយបញ្ចប់ការសំណេះសំណាលក្រុមប្រតិភូបានប្រគល់វត្ថុអនុស្សាវរិយ៍ជូន លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ និងថតរូបទុកជាអនុស្សាវរិយ៍ផងដែរ។
(អត្ថបទៈ ចិន្តា)