You are currently viewing ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ត្រូវបានមន្ត្រីជំនាញធ្វើការអប់រំ

ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ត្រូវបានមន្ត្រីជំនាញធ្វើការអប់រំ

ឧត្តរមានជ័យៈ នៅវេលាម៉ោង០១ និង២០នាទី រំលងអធ្រាត្រថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសំរោង និងដោយមានសហការពី កម្លាំងចំរុះ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈេីដោយគ្មានច្បាប់អនុញ្ញាតិចំនួន០១លើក ស្ថិតនៅចំណុចភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

នេះបើតាមការអោយដឹងពី មន្ត្រី មូលដ្ឋានកងរាជអាវុធហត្ថក្រុងសំរោង បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ និងវត្ថុតាងមួយចំនួនរួមមានៈ
០១. ឈេីប្រភេទលេខពីរ ចំនួន០៤ម៉ែតគូប
០២. គោយន្តកន្ទ្រៃ ចំនួន០៣គ្រឿង។

វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ចំណែកជនសង្ស័យដែលជាម្ចាស់វត្ថុតាង ត្រូវបានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានធ្វើការអប់រំ រួចធ្វើកិច្ចសន្យា ហើយអោយត្រលប់ទៅលំនៅដ្ឋានវិញ។


(អត្ថបទ​​​​​​​​​ៈ ម៉ាន់ ដាវីត)