បាត់ដំបងៈ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ ឯកត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានទទួលជួបសំណេះសំណាលជាមួយប្រតិភូរបស់សមាគម ទេសចរណ៍ជាយដែនគ្រុប នៃព្រះរាជាណាចក្រថៃ ដែលដឹកនាំដោយ លោកវេជ្ជបណ្ឌិត រ៉ាត់ថាវីត តាំងគាត ជានាយកសមាគមទេសចរណ៍ជាយដែនគ្រុប និង រួមដំណើរដោយក្រុមការងារចំនួន ៣០ នាក់ ដែលបានជួយឧត្តម្ភ សុីម៉ងលេីការសាងសង់អគារសេនាធិការដ្ឋាន
កងរាជអាវុធហត្ថខេត្តបាត់ដំបងថ្មីនេះ ដែលបានបុកគ្រឹះសាងសង់តាំងពីថ្ងៃទឹ២១ ខែមិថុនា ឆ្នាំ២០១៥ លេីផ្ទៃដីទំហំ១២ម×៣៥ម ដែលមានកំពស់៣ជាន់ និងមានចំនួន២៥បន្ទប់ ដែលបានចំណាយថរិការអស់ប្រមាណ៤០មុីនដុល្លា នោះមកដល់ពេលនេះសំណង់អាគារថ្នីនោះសម្រេចចំនួន៩៨ភាគរយហេីយ។
លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ បានអោយដឹងទៀតថា ដោយសារតែអង្គភាពកងរាជអាវុធហត្ថទាំងមូល មានមេបញ្ជាការ ដឹកនាំល្អ ដែលមាន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែដាស់តឿនក្រឿនរំលឹក ដល់មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់លើការងារកសាងអង្គភាព និងដោយមានការទំនាក់ទំនងល្អជាមួយប្រជាពលរដ្នក្រុមអាជីវករ អាជ្ញាធរដែនដី ជាពិសេសលោកប្រធានក្រុមប្រតិភូថៃជាដេីមដែលបានជួយជាបន្ដបន្ទាប់ទេីបសំណង់នេះសម្រេចបានជាផ្លែផ្កាបែបនេះ។
ជាចុងក្រោយ លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ បានជូនពរក្នុងឳកាសឆ្នាំថ្មីឆ្នាំសកល ២០១៧ ដល់បងប្អូនប្រជាពលរដ្ឋ និងពលអាវុធហត្ថទាំងអស់ សូមមានសុខភាពល្អ និងបានប្រកបដោយសេចក្តីសុខ ជោគជ័យគ្រប់ភារកិច្ច។