ស្វាយរៀងៈ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង និងដោយមានការសម្របសម្រួលពី លោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
តាមការថ្លែងឱ្យដឹងពី ឯកឧត្តម ឧត្តមសេនិយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នេះ គឺធ្វើឡើង នៅវេលាម៉ោង ១៥ និង០០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ថិតរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់រួមមានឈ្មោះៈ
០១. ចេង សុភារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ បំរើការខារ៉អូខេ មានទីលំនៅភូមិខ្សាម ឃុំទី០៤ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង
០២. ចាន់ សីម៉ា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់អោយដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៤កញ្ចប់ ដែលមានទម្ងន់ ៤.០០ក្រាម
០២. ទូរស័ព្ទ ចំនួន០២គ្រឿង
០៣. ដែលកេះ ចំនួន០៧ និងសម្ភារៈសម្រាប់សេព និងវេចខ្ចប់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)