You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បង្ក្រាបករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បង្ក្រាបករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

ព្រះសីហនុៈ ជនសង្ស័យចំនួន០៤នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។

បើតាមការឱ្យដឹងពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុន ទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់នេះ គឺធ្វើឡើង នៅវេលាម៉ោង ១៧ និង៤០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី បានបន្តឱ្យដឹងទៀតថា ជនសង្ស័យទាំង០៤នាក់នោះ រួមមានឈ្មោះៈ
០១. ម៉េង សុខហេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
០២. សាន ធារិន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
០៣. នេត គឹមហុង ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
០៤. វ៉ាន់ ស្រីពៅ ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក ឧត្តមសេនីយ៍ត្រី បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះ ផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២១កញ្ចប់ ដែលមានទម្ងន់ ៣.០១ក្រាម
០២. ទូរស័ព្ទ ចំនួន០២គ្រឿង
០៣. ម៉ូតូ ចំនួន០២គ្រឿង
០៤. កាំមិត ចំនួន០២
០៥. ដែកកេះ ចំនួន០២ និងសម្ភារៈ សម្រាប់ប្រើប្រាស់ និងវិចខ្ចប់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុន ទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា លោក ឧត្តមសេនីយ៍ត្រី នឹងផ្តាច់ជ្ញា បង្ក្រាបអោយបានរាល់បទល្មើស ដែលកើតមានឡើង នៅតាមបណ្តាលមូលដ្ឋាន ក្នុងខេត្តព្រះសីហនុ ដែលធ្វើអោយប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីសុខបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍។


(អត្ថបទៈ ម៉ាន់ ដាវីត)