You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់សៀម បង្ក្រាបករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់សៀម បង្ក្រាបករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

កំពង់ចាមៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានដាក់បទបញ្ជាទៅគ្រម់មូលដ្ឋានកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម ត្រូវរឹតបណ្តឹងរាល់សកម្មភាព ដែលផ្តល់ភាពអសកម្មនៅក្នុងខេត្ត ជាក់ស្តែងនៅវេលាម៉ោង១៥ និង៥០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់សៀម បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ស្ថិតនៅចំណុចភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ។

បើតាមការអោយដឹងពី មន្ត្រីកងរាជអាវុធហត្ថ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ រុំ បូរិន. ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័នោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន:
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៣កញ្ចប់ ដែលមានទម្ងន់ ១.៣៩ក្រាម
០២.ទូរស័ព្ទ ចំនួន០១គ្រឿង។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។


(អត្ថបទ​ៈ ម៉ាន់ ដាវីត)