You are currently viewing មន្ត្រីកងរាជអាវុធហត្ថស្រុកគាស់ក្រឡ ចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃសារធាតុគ្រឿងញៀន

មន្ត្រីកងរាជអាវុធហត្ថស្រុកគាស់ក្រឡ ចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃសារធាតុគ្រឿងញៀន

បាត់ដំបងៈ ក្រៅពីការងារបង្ការ បង្ក្រាប និងសង្គ្រោះ មន្ត្រីកងរាជអាវុធហត្ថ ក៏តែងតែយកចិត្តទុកដាក់លើការងារអប់រំ ពីព្រោះថា ការងារអប់រំ គឺកត្តាចំបង ដែលអាចធ្វើអោយបងប្អូនប្រជាពលរដ្ឋ យល់ជ្រួតជ្រាបយ៉ាងច្បាស់អំពីផលប៉ះពាល់ នូវបញ្ហាផ្សេងៗ។ ជាក់ស្តែងនៅវេលាម៉ោង ០៧ និង០០នាទី កម្លាំងមូលដ្ឋាន
កងរាជអាវុធហត្ថស្រុកគាស់ក្រឡ បានចុះផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ នៃការប្រេីប្រាស់គ្រឿងញៀន និងផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន ទៅដល់សិក្សានុសិស្យ នៅវិទ្យាល័យគាស់ក្រឡ ដែលមាន ការចូលរួមពីសំណាក់ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន៧២០នាក់ ក្នុងនោះមានស្រី៣៧០នាក់។


(អត្ថបទៈ ម៉ាន់ ដាវីត)