ឧត្តរមានជ័យៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានដាក់បទបញ្ជាទៅគ្រម់មូលដ្ឋានកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ទាំងអស់ ត្រូវ យកចិត្តទុកដាក់បង្ក្រាបរាល់បទល្មើសទាំងអស់ដែលកើតមានឡើង មិនថាក្នុងរូបភាពបែបណាឡើយ ជាក់ស្តែងនៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសំរោង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្ថិតនៅចំណុចភូមិក្តុល សង្កាត់ កូនក្រៀល និងសង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ។
នេះបើតាមការអោយដឹងពី មន្ត្រីកងរាជអាវុធហត្ថ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ
០១. សុ ស្រីមុំ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ ធ្វេីស្រែ រស់នៅភូមិចំការចេក សង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ
០២. កាន ពេជ្រ ភេទប្រុស អាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័នោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន:
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១៥កញ្ចប់
០២/ទូរស័ព្ឌដៃចំនួន១០គ្រឿង
០៣/ប្រដាប់សេពសារធាតុញៀនមួយចំនួន
០៤/កន្រ្ទៃចំនួន០១និងដែកកេសចំនួន០៤
០៥/ដាវសាំម៉ូរ៉ៃចំនួន០១
០៦/បំពង់ពណ៍ខៀវចំនួន០១
០៧/កេសពណ៍ខៀវចំនួន០១។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)