You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការ បង្ក្រាបករណីដឹកជញ្ជូនឈេីដោយគ្មានច្បាប់អនុញ្ញាតិ

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការ បង្ក្រាបករណីដឹកជញ្ជូនឈេីដោយគ្មានច្បាប់អនុញ្ញាតិ

កំពង់ឆ្នាំងៈ នៅវេលាម៉ោង២៣ និង៣៥នាទី យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងដោយមានសហការពី កម្លាំងចំរុះ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈេីដោយគ្មានច្បាប់អនុញ្ញាតិចំនួន០១លើក ស្ថិតនៅចំណុចភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

នេះបើតាមការអោយដឹងពី មន្ត្រីកងរាជអាវុធហត្ថ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ និងវត្ថុតាងមួយចំនួនរួមមានៈ
០១. ឈើអុសស្ទែរ ពេញ០២រថយន្ត (មិនទាន់វាស់វែង)
០២. រថយន្ត ចំនួន០២គ្រឿង។

វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។


(អត្ថបទ ម៉ាន់ ដាវីត)