ត្បូងឃ្មុំ៖ ព្រឹកថ្ងែទី១៧ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិជូនដល់នាយទាហាននៃកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ
ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មំុ និងមានការអញ្ជើញចូលរួមពីអស់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ស្រុក ក្រុង ស្នាក់ការសន្តិសុខ សរុបចំនួន ៦០នាក់ ។
មានប្រសាសន៍ក្នុងអង្គពិធី លោកមេបញ្ជាការបានសំដែងការអបអរសាទរដល់នាយទាហាននៃកងរាជអាវុធហត្ថខេត្ត ដែលទទួលបាននូវការប្រគល់ភារកិច្ចថ្មី និងតម្លើងឋានន្តរសក្តិនាពេលនេះ គឺជាការឆ្លុះបញ្ចាំងអំពីទំនុកចិត្ត និងការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ជាពិសេស ឯកឧត្តមមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មកលើនាយទាហាននៃកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំយើងនេះ។ ទន្ទឹមនឹងការផ្តល់ទំនុកចិត្តនេះដែរ លោកមេបញ្ជាការក៏បានមានប្រសាសន៍ផ្តាំផ្ញើរ និងណែនាំដល់នាយអាវុធហត្ថខេត្តទាំងអស់ត្រូវពង្រឹងបន្ថែមលើកិច្ចការងារអនុវត្តតួនាទីភារកិច្ចបង្រ្កាបបទល្មើសក្នុងមូលដ្ឋាន ពិសេសការអនុវត្តយុទ្ធនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀនអោយបានខ្លាំងក្លា និងមានប្រសិទ្ធភាពបន្ថែមទៀត។
(អត្ថបទៈ អ៊ាង ភារះ)