ភ្នំពេញៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ របាយការណ៍ លទ្ធផលការងារកងរាជអាវុធហត្ថ ប្រចាំឆ្នាំ២០១៦ ទិសដៅការងារបន្ត ឆ្នាំ២០១៧ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង នាយការិយាល័យ និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)