បាត់ដំបងៈ នៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមោងឬស្សី ដឹកនាំដោយលោក មេបញ្ជាការរង ប្រាក់ ងួន ជួសមុខអោយលោកមេបញ្ជាការ បាននាំយកអំណោយទៅជូនប្រជាពលរដ្ឋក្រីក្រ ហេីយកំពុងមានជម្ងឺវិកលចរិកពីរនាក់ (ម្ដាយ និងកូនស្រី) ដែលរស់នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលអំណោយទាំងនោះរួមមានៈ
០១. អង្ករចំនួន០២ការ៉ុង ដែលមានទម្ងន់ស្មើ៥០គីឡូក្រាម
០២. មី ចំនួន០១កេះ
០៣. ទឹកត្រី ចំនួន០១យួរ
០៤. ទឹកសីុអីុវ ០១យួរ
០៥. ត្រីខ ០១ឡូ
០៦. ប៊ីចេង ០១កញ្ចប់ និងថវិកា១០០.០០០រៀល(ដប់មឺុនរៀល)។