ឧត្តរមានជ័យៈ ជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសំរោង និងដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើការឃាត់ខ្លួន សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីល្បែងសុីសងខុសច្បាប់ (កន្ទុយលេខ )។
តាមការថ្លែងឱ្យដឹងពី មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសំរោង បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់នេះ គឺធ្វើឡើង នៅវេលាម៉ោង ១៤ និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែលបានបន្តឱ្យដឹង ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ម៉ន សឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកត់កន្ទុយលេខ រស់នៅភូមិសំរោង សង្កាត់ សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
០២. ទឹម គុណពុទ្យា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកត់កន្ទុយលេខ រស់នៅភូមិសំរោង សង្កាត់ សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
០៣. ឯម លក្វិណា ភេទស្រីអាយុ២០ ឆ្នាំរស់នៅភូមិ ឆ្អើប សង្កាត់ សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
មន្ត្រីដដែល បានបញ្ជាក់អោយដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ទូរស័ព្ទដៃ ចំនួន០៣គ្រឿង
០២. ម៉ាស៊ីនគិតលេខ ០២គ្រឿង
០៣. សៀវភៅ ចំនួន០១ក្បាល
០៤. ក្រដាសកត់កន្ទុយលេខ ចំនួន៤៥សន្លឹក
០៥. កាបូបដាក់លុយ ចំនួន0១
០៦. កន្រ្តៃ ចំនួន0២
០៧. ប្រាក់ខ្មែរ ចំនួន៤៣០.០០០រៀល។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)