You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការ បង្ក្រាបទីតាំងលាក់ឈេីល្មើសច្បាប់

កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការ បង្ក្រាបទីតាំងលាក់ឈេីល្មើសច្បាប់

ពោធិ៍សាត់ៈ នៅវេលាម៉ោង០៩ និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានធ្វើការបង្ក្រាបទីតាំងលាក់ឈេីល្មើសច្បាប់ ចំនួន០១កន្លែង ស្ថិតនៅចំណុចភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

នេះបើតាមការអោយដឹងពី មន្ត្រីកងរាជអាវុធហត្ថ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានរកឃើញនូវវត្ថុតាង មួយចំនួនរួមមានៈ
០១. ឈើប្រណិតប្រភេទធ្នង់ ចំនួន ១៥៧ កំណាត់
០២. ម៉ាស៊ីនរណាខ្សែ ចំនួន០១គ្រឿង
០៣. កៅឡាក់ ចំនួន០១គ្រឿង
០៤. ដែករ៉ៃ ចំនួន០៤ខ្សែ ប្រវែង៦៥ម៉ែត្រ
០៥. ជើងរណា ចំនួន០១គ្រឿង
០៦. កៅឡាក់រ៉ត ចំនួន០១គ្រឿង
០៧. ជើងកៅឡាក់ ចំនួន០២គ្រឿង
០៨. កង់យោង ចំនួន០៤គ្រឿង និងឈើអាររួចមួយចំនួនធំ។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។


(អត្ថបទ ម៉ាន់ ដាវីត)