You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោង បង្ក្រាបករណីល្បែងសុីសងខុសច្បាប់

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោង បង្ក្រាបករណីល្បែងសុីសងខុសច្បាប់

តាកែវៈ ជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោង និងដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីល្បែងសុីសងខុសច្បាប់ (កន្ទុយលេខ )។

តាមការថ្លែងឱ្យដឹងពី មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោង បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់នេះ គឺធ្វើឡើង នៅវេលាម៉ោង ០៩ និង៣០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្វាយទង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។

មន្ត្រីដដែលបានបន្តឱ្យដឹង ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ពក សុខលេង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអង្កក្តី ឃំុទូលអំពិល ស្រុកបសេដ្ន ខេត្តកំពង់ស្ពឺ
០២. ចយ សំណាង ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិអង្កក្តី ឃំុទូលអំពិល ស្រុកបសេដ្ន ខេត្តកំពង់ស្ពឺ
០៣. ហៀង ប៊ុនហាក់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រែកញឹក ឃំុខ្វាវ ស្រុក សំរោង ខេត្តតាកែវ។

មន្ត្រីដដែល បានបញ្ជាក់អោយដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ទូរស័ព្ទដៃ ចំនួន០៤គ្រឿង
០២. ម៉ូតូចំនួន ០៣គ្រឿង
០៣. សៀវភៅ ចំនួន០១ក្បាល
០៤. ប្រាក់ខ្មែរ ចំនួន ២៧៩.៧០០រៀល។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕


(អត្ថបទ ម៉ាន់ ដាវីត)