You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្បែងមានជ័យ សហការ បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្បែងមានជ័យ សហការ បង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារៈ នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្បែងមានជ័យ សហការជាមួយមន្ត្រីបរិស្ថាន
ដែនជម្រកសត្វព្រៃ ព្រៃព្រះរការ បានធ្វើការបង្ក្រាបករណីលាក់ទុកឈើខុសច្បាប់ ចំនួន០១លើក ដែលឈ្មួញយកមកលាក់ទុក នៅចំណុចភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

នេះបើតាមការអោយដឹងពី មន្ត្រីកងរាជអាវុធហត្ថ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. រថយន្ត ម៉ាកសុាំយ៉ុង ចំនួន០១គ្រឿង
០២. ឈើប្រភេទលេខ២ ចំនួន ២៣,៩១៣ម៉ែត្រគូប។

វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ចំណែកម្ចាស់វត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។


(អត្ថបទៈ ម៉ាន់ ដាវីត)