You are currently viewing ស្ត្រីជាជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីល្បែងសុីសងខុសច្បាប់

ស្ត្រីជាជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីល្បែងសុីសងខុសច្បាប់

តាកែវៈ ស្ត្រីជាជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីល្បែងសុីសងខុសច្បាប់ (កន្ទុយលេខ )។

បើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើង នៅវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិក្តី ឃុំសឹង្ស ស្រុកសំរោង ខេត្តតាកែវ។

មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ សំ ស្រីឡែន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិក្តី ឃំុសឹង្ស ស្រុកសំរោង ខេត្តតាកែវ។

មន្ត្រីដដែល បានបញ្ជាក់អោយដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ទូរស័ព្ទដៃ ចំនួន០២គ្រឿង
០២. សៀវភៅ ចំនួន០១ក្បាល
០៣. ប្រាក់ខ្មែរ ចំនួន ១៧.០០រៀល។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕


(អត្ថបទៈ ម៉ាន់ ដាវីត)