ព្រះវិហារៈ នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគូលែន សហការជាមួយមន្ត្រីបរិស្ថាន
ដែនជម្រកសត្វព្រៃ ព្រៃព្រះរការ បានធ្វើការបង្ក្រាបករណីលាក់ទុកឈើល្មើសច្បាប់ ចំនួន០១កន្លែង ដែលឈ្មួញយកមកលាក់ទុក ស្ថិតនៅចំណុចព្រៃសហគមន៍ជាំតាម៉ឺន
ស្ថិតក្នុងភូមិខ្ទមស្រែ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានរកឃើញ វត្ថុតាងមួយចំនួនរួមមានៈ
០១. ឈើផ្តៀក ចំនួន ១០៩ដើម
០២. ឈើត្រាច ចំនួន ២៣ដើម
០៣. ឈើទាល ចំនួន ០៣ដើម
០៤. ឈើកកោះ ចំនួន ០២ដើម។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ចំណែកម្ចាស់វត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
(អត្ថបទ ម៉ាន់ ដាវីត)