កំពតៈ នៅវេលាម៉ោង២៣ និង៥០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពត និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ស្ថិតនៅចំណុចភូមិស្នំប្រាំពីរ ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តកំពត បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ជួន សុភ័ក្រ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ
០២. តែ ណុច ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ បេីកឡាន
០៣. តាំង ជិនហូង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ អ្នកទាំង០៣ រស់នៅចំណុចកើតហេតុខាងលើ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៤កញ្ចប់ធំ ដែលមានទម្ងន់ ១៨.៧០ក្រាម
២. ថ្នាំញៀនប្រភេទយ៉ាម៉ាគ្រាប់ ចំនួន៧៥គ្រាប់
៣.ទូរស័ព្ទ ចំនួន ០១គ្រឿង
៤. កាំភ្លេីងបាញ់ហ្គាស ចំនួន០១ដេីម
៥. កាំភ្លេីងបាញ់ខ្យល់ ចំនួន០១ដេីម
៦. កាំបិត ចំនួន០១
៧. កាមេរ៉ាសុវត្ថិភាព មួយសម្រាប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)