រតនគិរីៈ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ មន្ត្រី កងរាជអាវុធហត្ថរតនគិរី តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានចុះសួរសុខទុក្ខលោកស្រី ព្រិន្ទបាលឯក ហេង សីលា ជំនួយការ ការិយាល័យ បទល្មើស
គ្រឿងញៀន ដែលបានសំរាលកូននៅគេហដ្ឋាន របស់លោកស្រីផ្ទាល់ នៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី ដែលអំណោយទាំងនោះរួមមាន ថវិកាចំនួន ៤៤០ ០០០រៀល ( បួនរយសែសិបពាន់រៀល )និងសម្ភាររួមមាន អង្ករចំនួន២បេ មីចំនួន២កេះ
ទឹកត្រី ចំនួន១យួរ ទឹកសុីអុីវ ចំនួន១យួរ ទឹកដោះគោឆៅ ចំនួន២យួរ។
ទាំងអស់នេះហើយ គឺសបញ្ជាក់អោយឃើញពីការ យកចិត្តទុកដាក់ ថែទាំទៅលើមន្ត្រីដែលនៅក្រោមឱវាទ ដែលជាការណែនាំ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែដាស់តឿន ក្រើនរំលឹក ដល់ មេបញ្ជាការ តាមបណ្តារាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ ថែទាំនូវការរស់នៅ ទាំងជីវភាព និងសុខភាព របស់បងប្អូន កងរាជអាវុធហត្ថ ដែលនៅក្រោមឱវាទ។
(អត្ថបទៈ ម៉ាន់ ដាវីត)