You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានប្រារព្វពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានប្រារព្វពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិ

ក្រចេះៈ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានប្រារព្វពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នៃកងរាជអាវុធហត្ថចំនួន២៧រូប។
ក្នុងនោះមាន ការប្រកាសមុខងារ ចំនួន០២រូប និងបំពាក់ឋានន្តរសក្តិ ចំនួន១៥រូប។

ពិធីនេះប្រារព្វឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង ក្រុង ស្រុក និងស្នាក់ការសន្តិសុខ សរុបចំនួន៧៨នាក់ ។

ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ មានប្រសាសន៍ ផ្តាំផ្ញើឲ្យ នាយ នាយរងកងរាជអាវុធហត្ថខេត្តទាំងអស់ ត្រូវខិតខំធ្វើការ និងត្រូវអនុវត្តន៍ផែនការថ្នាក់លើប្រគល់ជូន ជាពិសេសសង្កត់ធ្ងន់លើបញ្ហាគ្រឿងញៀន។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី បានណែនាំ ដល់ នាយ នាយរង និងពលអាវុធហត្ថគ្រប់គោលដៅទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវ សីលធម៌ វិជ្ជាជីវៈជា កងរាជអាវុធហត្ថ ត្រូវគោរពវិន័យកងទ័ព បទបញ្ជាផ្ទៃក្នុង សាមគ្គីភាពគ្នា ខិតខំប្រឹងប្រែង បំពេញតួនាទីភារកិច្ច ឲ្យអស់ពីសមត្ថភាព ជួយរក្សារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ បងប្អូនប្រជាពលរដ្ឋ សង្គមជាតិ និងរាជរដ្ឋាភិបាល អោយខានតែបាន។


(អត្ថបទ ម៉ាន់ ដាវីត)