You are currently viewing ឧត្តមសេនីយ៍ឯក វង្ស ពិសេន អញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យ ស្តីពីការបង្កើតគណៈកម្មការរៀបចំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧

ឧត្តមសេនីយ៍ឯក វង្ស ពិសេន អញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យ ស្តីពីការបង្កើតគណៈកម្មការរៀបចំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧

ភ្នំពេញៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ ស្តីពីការបង្កើតគណៈកម្មការរៀបចំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ មេបញ្ជាការគចល័ត និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធផងដែរ។


(អត្ថបទៈ ម៉ាន់ ដាវីត)