ឧត្តរមានជ័យៈ ជនសង្ស័យចំនួន០៤នាក់ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសំរោង បានធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីល្បែងសុីសងខុសច្បាប់ (កន្ទុយលេខ )។
តាមការឱ្យដឹងពី មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោង បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់នេះ គឺធ្វើឡើង នៅវេលាម៉ោង ១៥ និង២៥នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ណែន គឹមណាន់ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ កត់កន្ទុយលេខ រស់នៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
០២. ទេស សុយឿន ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរធ្វេីស្រែ រស់នៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
០៣. កែវ វែង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរធ្វេីស្រែ រស់នៅភូមិ ដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
០៤. ឡុង វ៉ាន់ថា ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរធ្វេីស្រែ រស់នៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែល បានបញ្ជាក់អោយដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ទូរស័ព្ទដៃ ចំនួន០២គ្រឿង
០២. សៀវភៅ ចំនួន0៤ក្បាល
០៣. លុយដុល្លា ចំនួន២៥ដុល្លា
០៤. លុយបាត ចំនួន១២២០បាត
០៥. លុយខ្មែរ ចំនួន ១.៨៨៩.១០០រៀល
០៦. បៀរតង ចំនួន០១ហ៊ូ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)