កំពង់ឆ្នាំងៈ នៅវេលាម៉ោង០២ និង៤០នាទី ទាបភ្លឺថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៧ ស្ថិតនៅចំណុចភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី មន្ត្រីុកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងចំណោម ជនសង្ស័យទាំង០៧នាក់ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះ មាន០៣នាក់ គឺជាព្រះសង្ឃ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១.ម៉ូតូ ចំនួន០២គ្រឿង
២.ទូរស័ព្ទ ចំនួន ០៧គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទៈ ម៉ាន់ ដាវីត)