បាត់ដំបងៈ ក្រៅពីការងារបង្ការ បង្ក្រាប និងសង្គ្រោះ កងរាជអាវុធហត្ថ ក៏តែងតែយកចិត្តទុកដាក់ជាសំខាន់ទៅលើការងារអប់រំ ពីព្រោះថា ការងារអប់រំ គឺកត្តាចំបង ដែលអាចធ្វើអោយបងប្អូនប្រជាពលរដ្ឋ យល់ជ្រួតជ្រាបយ៉ាងច្បាស់អំពីផលប៉ះពាល់ នូវបញ្ហាផ្សេងៗ។ ជាក់ស្តែងនៅវេលាម៉ោង ០៧ និង០០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន
កងរាជអាវុធហត្ថក្រុងបាត់ដំបង នៅតែបន្តចុះផ្សព្វផ្សាយ អំពីផលប៉ះពាល់ នៃការប្រេីប្រាស់គ្រឿងញៀន និងផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន ទៅដល់លោកគ្រូអ្នកគ្រូ និងសិក្សានុសិស្យ នៅវិទ្យាល័យគាស់ក្រឡ ដែលមាន ការចូលរួមពីសំណាក់ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន២០១៩នាក់ ក្នុងនោះមានស្រី១០៥៤នាក់។
(អត្ថបទៈ ម៉ាន់ ដាវីត)