កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយ មន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០២លើក ស្ថិតនៅចំណុចភូមិព្រែកគន្លង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច និងចំណុចព្រែកស្តីដកគង ស្ថិតក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. លូស្បៃមុង ចំនួន២០០ម៉ែត្រ
០២. ព្រួលស្បៃមុង ចំនួន២២០ម៉ែត្រ
០៣. បង្គោលចំនួន១៤៥០ដើម
០៤. សំរាស់ ចំនួន៣៥ដុំ ស្មើនិង៥២០០ម៉ែត្រការ៉េ និង១៧០០មែក
០៥. កូនត្រីចំរុះចំនួន២០គីឡូក្រាម។
ជនសង្ស័យ និង វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកកូនត្រី ត្រូវបានលែងចូលក្នុងទន្លេវិញ។
(អត្ថបទៈ ម៉ាន់ ដាវីត)