You are currently viewing ចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីសុខភាព និងបង្កើនមិត្តភាព

ចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីសុខភាព និងបង្កើនមិត្តភាព

កោះកុងៈ នៅវេលាម៉ោង ០៧ និង០០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តកោះកុង ចំនួន២០នាក់ ដែក
ដឹកនាំដោយ លោកវរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកោះកុង បានចូលរួមប្រកួតបាត់ទាត់មិត្តភាព នៅសាលា បឋមសិក្សាស្រុកបទុមសាគរ ខេត្តកោះកុង ដើម្បីអបអរសាទរបុណ្យជាតិ ៧មករា ខួបទី៣៨ និងដោយទទួលបានជ័យជំនះ ចំណាត់ថ្នាក់លេខ២។
ជាចុងក្រោយ លោកវរសេនីយ៍ឯក តាំង ឈុនស្រេង បានជំរុញដល់បងប្អូនប្រជាពលរដ្ឋ អោយចូលរួមលេងកីឡាទាំងអស់គ្នា ជៀសវាងការដើរផ្លូវខុស ដោយសេពគ្រឿងញៀន ពីព្រោះកីឡា នាំមកនូវសុខភាពល្អ និងបង្កើនមិត្តភាពកាន់តែជិតស្និត។


(អត្ថបទៈ ម៉ាន់ ដាវីត)