កំពង់ចាមៈ ដោយមើលឃើញពីការងារអប់រំផ្សព្វផ្សាយ គឺជាកិច្ចការដ៏សំខាន់ ដែលមន្ត្រីកងរាជអាវុធហត្ថគ្រប់រូប គួរតែយកចិត្តទុកដាក់ ជាក់ស្តែងនៅវេលាម៉ោង ០៧ និង០០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ មន្ត្រី
កងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះផ្សព្វផ្សាយ អំពីផលប៉ះពាល់ នៃការប្រេីប្រាស់គ្រឿងញៀន និងផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន ទៅដល់លោកគ្រូអ្នកគ្រូ និងសិក្សានុសិស្យ នៅវិទ្យាលយ័ សម្ដេចជួន ណាត ស្ថិតនៅភូមិត្រកួន ឃុំក្រឡាស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមាន ការចូលរួមពីសំណាក់ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន១៦៩០នាក់ ក្នុងនោះមានស្រីចំនួន៩៤២នាក់។
(អត្ថបទៈ ម៉ាន់ ដាវីត)