You are currently viewing ឈើល្មើសច្បាប់ជាច្រើនដុំ ត្រូវបានរកឃើញ

ឈើល្មើសច្បាប់ជាច្រើនដុំ ត្រូវបានរកឃើញ

ព្រះវិហារៈ នៅវេលាម៉ោង០៩ និង០០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឆែប សហការជាមួយកម្លាំងចំរុះ បានធ្វើការបង្ក្រាបករណីលាក់ទុកឈើខុសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចភូមិសង្កែ ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ។

នេះបើតាមការអោយដឹងពី មន្ត្រីកងរាជអាវុធហត្ថ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណីខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានរកឃើញវត្ថុតាងមួយចំនួនរួមមានៈ
០១. ឈើហ៊ុបមូល ចំនួន៤៣កំណាត់
០២. ឈើក្រម ចំនួន៤០កំណាត់
០៣. ឈើព្រីង ចំនួន០៣កំណាត់។ សរុបឈើទាំងអស់ស្មើនឹង ៨,៤៤៤ម៉ែត្រគូប។

វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធី។


(អត្ថបទ ម៉ាន់ ដាវីត)