You are currently viewing ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ ធ្វើការអប់រំចិត្តសាស្ត្រ នៅខេត្តស្វាយរៀង

ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ ធ្វើការអប់រំចិត្តសាស្ត្រ នៅខេត្តស្វាយរៀង

អហ ស្វាយរៀង៖ នៅថ្ងៃទី២២ ដល់២៣ ខែកញ្ញា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្តស្វាយរៀង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការអប់រំចិត្តសាស្ត្រ​ចំនួនពីរវគ្គដល់នាយទាហាន នាយទាហានរង និងពលទាហាន​នៃកងរាជអាវុធហត្ថ​ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្ត​ចំនួន​ប្រមាណជិត២០០នាក់។ ដោយយោងតាមផែនការលេខៈ ៣៣/២០១៥ ផក របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៥ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ និងដើម្បីក្តាប់ជាប់ការងារសតិអារម្មណ៍ និងការវិវឌ្ឍន៍របស់កម្លាំងកងរាជអាវុធហត្ថ ក្នុងគោលបំណងបង្កើន​ចំណេះដឹង​ដល់​នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ឱ្យយល់ជ្រួតជ្រាបនូវតួនាទី ភារកិច្ច និងបេសកកម្មក្នុងការបម្រើជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ ប្រកបដោយមនសិការស្នេហាជាតិ មានឆន្ទៈមោះមុតស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល។ ជាពិសេសលើកកម្ពស់សមត្ថភាពចំណេះដឹងជំនាញ ចំណេះដឹងទូទៅ ច្បាប់ បទបញ្ជា បទវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ កម្មវិធី​គោលនយោបាយ​របស់ថ្នាក់ដឹកនាំ និងបទបញ្ជា ៦ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ល។ ការងារអប់រំចិត្តសាស្ត្រ​នេះត្រូវបានជាបន្តបន្ទាប់ទូទាំងប្រទេស២៥រាជធានី ខេត្តរហូតដល់ខែតុលាទើបចប់ យោងតាមផែនការត្រូវ​បានបែងចែក​ជា​៣ក្រុម។ ក្រុមទី១ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការអប់រំផ្សព្វ​ផ្សាយ​ចំនួន​៩រាជធានី ខេត្ត។ ក្រុមទី២ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ កងរាជអាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស ធ្វើការអប់រំផ្សព្វផ្សាយចំនួន៧ខេត្ត។ ក្រុមទី៣ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋានរដ្ឋបាល​និង​ហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការអប់រំផ្សព្វផ្សាយចំនួន៩ខេត្ត។

0569b47654a467f5ae8ae450389a1c83

cf3e3ad558fc4e0d98726b91121e8bb1