You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោងទង សហការ ចេញធ្វើប្រតិបត្តិការសង្គ្រោះ

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោងទង សហការ ចេញធ្វើប្រតិបត្តិការសង្គ្រោះ

កំពង់ស្ពឺៈ សេចក្តីរាយការណ៍បឋមបានឱ្យដឹងថា យ៉ាងហោចណាស់មានកម្មករ-កម្មការនី ៣២នាក់បានរងរបួសធ្ងន់ និងស្រាល ក្រោយកើតហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យក្រឡាប់រថយន្តកម្មករ ស្ថិតលើផ្លូវលេខលំ ក្នុងភូមិកែវមុនី ឃុំ-សំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង០៦ និង១០នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ។

ចំពោះ មូលហេតុ ត្រូវគេដឹងថា គឺមកពីការបើកជែងគ្នា ទើបជ្រុលចង្កូតក្រឡាប់ផ្ងាជើងឡើង។

ក្នុងនោះគេសង្កេតឃើញថា មានកម្លាំងចម្រុះ រួមទាំង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោងទង បានចេញប្រតិបត្តិការសង្គ្រោះ ដោយជួយដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដែលជួបគ្រោះថ្នាក់ចរាចរណ៍នោះ ទៅកាន់មន្ទីរពេទ្រ បង្អែកអោយបានទាន់ពេលវេលា និងឆាប់រហ័ស និងបញ្ជៀសការកកស្ទៈផងដែរ។


(អត្ថបទៈ ម៉ាន់ ដាវីត)