បាត់ដំបងៈ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅវេលាម៉ោង០៧ និង១៥នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នេះ មានការប្រទះឃើញគ្រាប់បែកចំនួន០២កេះ ស្មើនឹង១២គ្រាប់ ស្ថិតនៅចំណុចទួលខ្មែរក្រហម ស្ថិតក្នុងភូមិគាស់ក្រឡ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
នេះបើតាមមន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគាស់ក្រឡ បានឱ្យដឹងថា គ្រាប់ទាំងអស់នោះ
ត្រូវបានប្រទះឃើញដោយឈ្មោះ មាស ចាន់ទី អាយុ២២ឆ្នាំ ភេទប្រុស មុខរបរ តៃកុងអេស្កាមានទីលំនៅ ភូមិព្រែកលួង ឃុំព្រែកលួងស្រុកឯកភ្នំ ខណៈពេលកំពុងបើកអេស្ការុញដី និងកាយដំបូកនៅចំណុចខាងលើ។
បច្ចុប្បន្នគ្រាប់ទាំងនោះត្រូវបានយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកគាស់ក្រឡ ដើម្បីរង់ចាំ អង្គភាពស៊ីម៉ាក់ មកទទួលយក។
(អត្ថបទ ម៉ាន់ ដាវីត)