You are currently viewing ១ថ្ងៃសមត្ថកិច្ចក្នុងស្រុកពីរនៅខេត្តកណ្តាលធ្វើការបង្ក្រាបករណី រក្សាទុក ជួញដូរគ្រឿងញៀនខុសច្បាប់

១ថ្ងៃសមត្ថកិច្ចក្នុងស្រុកពីរនៅខេត្តកណ្តាលធ្វើការបង្ក្រាបករណី រក្សាទុក ជួញដូរគ្រឿងញៀនខុសច្បាប់

អហ កណ្តាល៖ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងអាវុធហត្ថនៅក្នុងខេត្តកណ្តាល បានធ្វើការបង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀន (ម៉ាទឹកកក) ដោយខុសច្បាប់ ដែលធ្វើឡើងនៅ ស្រុកខ្សាច់កណ្តាល និង មុខកំពូល ។ ក្នុងស្រុកខ្សាច់កណ្តាល កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ សមត្ថកិច្ចបាននាំកម្លាំងចុះទៅបង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀន នៅចំណុចក្បែរស្ពានព្រះគន្លង ភូមិតាំងឬស្សី ឃុំរកាជន្លឹង និង នៅភូមិសន្លុង ឃុំព្រែកតាមាក់ ដោយធ្វើការឃាត់ខ្លួន បានជនសង្ស័យ ចំនួន ០២ នាក់ និង រកឃើញវត្ថុតាង រួមមាន គ្រឿងញៀន 02កញ្ចប់តូច ទូរសព្ទ័ដៃ 01គ្រឿង ប្រាក់រៀល 50000 រៀល ។

ដោយឡែកនៅក្នុងស្រុក មុខកំពូល ក្នុងថ្ងៃដដែលសមត្ថកិច្ចបាននាំកម្លាំង ចុះដល់គោលដៅ នៅវេលាម៉ោង១៧និង២៥នាទី ដោយឆែកឆេរផ្ទះឈ្មោះ រ៉េន បូណា ភេទប្រុស អាយុ32ឆ្នាំ ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល (តាមការចង្អុលបង្ហាញ ពីជនសង័្សយឈ្មោះ សោម វុទ្ធី )។ ក្នុងដំណើរបេសកកម្មនេះ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង័្សយ : ចំនួន01នាក់ (ម្ចាស់ផ្ទះ) និង ចាប់យកវត្ថុតាង គ្រឿងញៀន 19កញ្ចប់តូច ទូរសព្ទ័ដៃ03គ្រឿង សម្ភារ:វេចខ្ចប់ និងឧបករណ៏សម្រាប់ជក់គ្រឿងញៀនមួយចំនួន ។
ដំណើរដើមទងដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយក្នុងអំឡុងពេល កម្លាំងស្រុកខ្សាច់កណ្តាលកំពុងល្បាតចល័តក្នុងភូមិសាស្រ្ត ដើម្បីបង្ការ បង្ក្រាប និងសង្គ្រោះ មកដល់ចំណុចខាងលើ បានជួបមុខសញ្ញាឈ្មោះ ផាន់ វីរ: ដែលកម្លាំងយើងតាមឃ្លាំមើលជាយូរមកហើយ ក៏ហៅត្រួតពិនិត្យឆែកឆេរលើខ្លួនរកឃើញ គ្រឿងញៀនចំនួន 02កញ្ចប់។ ជននេះបានឆ្លើយថា ខ្លួនទិញពីឈ្មោះសោម វុទ្ធី ហើយឈ្មោះ សោម វុទ្ធី បានឆ្លើយថាទិញពីឈ្មោះ រ៉េន បូណា ផ្ទះនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលដើម្បីប្រើប្រាស់និងចែកចាយបន្ត ។ ក្រោយមក កម្លាំងមន្ទីរជំនាញរាយការណ៏ជូនលោកព្រះរាជអាជ្ញា សុំគោលការណ៏ឆែកឆេរលំនៅឋានឈ្មោះ រ៉េន បូរ៉ា រកឃើញគ្រឿងញៀននិងបានចាប់យកវត្ថុតាងដូចខាងលើ ។

fe666d105857d7aaa60cbe1742210173