ត្បូងឃ្មុំៈ នៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានធ្វើការឃាត់រថយន្តចំនួន០១គ្រឿង ដែលបំរុងដឹកឈើចេញទៅលក់នៅប្រទេសវៀតណាម ស្ថិតនៅចំណុចភូមិថ្មតាដោក ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
នេះបើតាមការអោយដឹងពី លោកវរសេនីយ៍ឯក អ៊ាង ភារះ បានឱ្យដឹងថា ក្នុងការឃាត់រថយន្តល្មើសច្បាប់ខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. រថយន្តកូរ៉េពណ៌ខៀវ ០១គ្រឿង
០២. ដឹកឈើសុក្រំ ១៨ដុំ
០៣. ជន្លង់១៣២ដើមបំរ៉ុង
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)