ព្រះវិហារៈ ក្រៅពីការងារបង្ការ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះវិហារ ក៏តែងតែយកចិត្តទុកដាក់ផងដែរ ចំពោះការងារមនុស្សធម៌ ដើម្បីជួយសម្រួលនូវការលំបាករបស់ប្រជាពលរដ្ឋ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដាក់បទបញ្ជាអោយកម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ៣០នាក់ ដឹកនាំដោយលោកវរសេនីយ៌ឯក ហែម ផល្លី មេបញ្ជាការរង ទទួលការងារកសាងកម្លាំង ចុះជួយលើកផ្ទះប្រជាពលរដ្ឋមួយខ្នង ឈ្មោះ ភិន ភឿន ភេទប្រុស អាយុ៥២ឆ្នាំ ជាកសិករ រស់នៅភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
(ឡុក ឡា)