អហ ព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ ដោយមានការណែនាំជាប្រចាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាកម្លាំងស្រុកព្រៃនប់ ឱ្យនាំយកថវិកាចំនួន៤០០.០០០រៀល និងក្តាម្ឈូសមួយប្រគល់ជូនគ្រួសារសព។ លោក ញឹម សុង អាយុ៥៧ឆ្នាំ ដែលមានកូនចំនួន១០នាក់ ហើយពុំមានមុខរបរ ដែលជួបការលំបាក នៅភូមិបែកក្រង់ ឃុំព្រៃនប់ ស្រុកព្រៃប់ ដែលទទួលមរណភាពនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ ដោយរោគាពាធ។