You are currently viewing បង្ក្រាបករណីដឹកជញ្ជូនឈើខុសច្បាប់ ចំនួន០១លើក និងចាប់យកឈើប្រណិតជាច្រើនដុំ

បង្ក្រាបករណីដឹកជញ្ជូនឈើខុសច្បាប់ ចំនួន០១លើក និងចាប់យកឈើប្រណិតជាច្រើនដុំ

កំពង់ស្ពឺៈ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកថ្ពង បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើខុសច្បាប់ ចំនួន០១លើក និងចាប់យកឈើប្រណិតជាច្រើនដុំ។
បើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថបានឱ្យដឹងថា ប្រតិបត្តិការនេះ គឺធ្វើឡើងនៅវេលាម៉ោង០៩ និង៣០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើផ្លូវលេខ ៤៤ចំណុច ចន្លោះគីឡូមែត្រលេខ ៩៦-៩៧ ក្នុងភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានឃាត់ខ្លួនបានជនសង្ស័យម្នាក់មានឈ្មោះ ទី ឈែ ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិ ធម្មទៃ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងបានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. រថយន្ត ចំនួន០១គ្រឿង ម៉ាកហុីយាន់ដាយ ទម្ងន់២,២៥តោន
០២. ឈើជ្រុងចំនួន១១ដុំ ស្មើនិង ២គូប ៦៥៧ផ្លាន។

វត្ថុតាង និងជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធី។


(អត្ថបទៈ ម៉ាន់ ដាវីត)