កណ្តាលៈ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង សហការជាមួយ មន្រ្តីគយ និង មន្ត្រីកាំកុងត្រូល បានធ្វើការបង្ក្រាបករណីដឹកទំនិញគេចពន្ធ ចំនួន០១លើក និងចាប់យកបានវត្ថុតាងមួយចំនួន។
បើតាមការឱ្យដឹងពី មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា ប្រតិបត្តិការ បង្ក្រាបករណីខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង១៤ និង៣០នាទី រសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានឃាត់ខ្លួនបានម្ចាស់ទំនិញចំនួនម្នាក់ និងបានចាប់យកបាន នូវវត្ថុតាងមួយចំនួនដែលជាទំនិញគេចពន្ធ រួមមានៈ
០១. អង្ករ វៀតណាម មានសញ្ញាមនុស្សជិះក្របី អក្សរវៀតណាម ចំនួន៨០បាវ ដែលមានទម្ងន់ស្មើ ៤តាន
០២. ពូក ចំនួន១០០
០៣. កំរ៉ាលពូក ចំនួន១០០
០៤. ខ្នើយអោប ចំនួន១០០
០៥. ខ្នើយកើយ ចំនួន១០០
០៦. ភួយ ចំនួន១០០
០៧. មុង ចំនួន ១០០។
វត្ថុតាង និងជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)