ភ្នំពេញៈ នៅវេលាម៉ោង១០ និង០០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកំពុងបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី-ខេត្ត ប្រចាំខែមករា និងទិសដៅការងារបន្តប្រចាំខែកុម្ភះ ឆ្នាំ២០១៧ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជា នាយការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយនាយរង ការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតាមបណ្តារាជធានី-ខេត្ត និងនាយ នាយរង ពលអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ក៏បានផ្សព្វផ្សាយនូវទិសដៅការងារទាំង២៤ចំណុចសម្រាប់ឆ្នាំ២០១៧ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់ នាយ នាយរងការិយាល័យហិរញ្ញវត្ថុ តាមបណ្តារាជធានី-ខេត្ត និងកិច្ចការណែនាំមួយចំនួន រួមមានៈ
០១. ត្រូវបើកប្រាក់បៀវត្ស និងចំណាយផ្សេងៗ អោយដល់ដៃ នាយ និងពលអាវុធហត្ថគ្រប់រូប
០២. ត្រូវចុះហត្ថលេខា លើតារាងបើកប្រាក់បៀវត្ស អោយបានគ្រប់គ្នា
០៣. ហាមដាច់ខាត ការកាត់ប្រាក់ចំណាយផ្សេងៗ របស់ នាយ និងពលអាវុធហត្ថគ្រប់រូប
០៤. ត្រូវសហការ ផ្ទៀងផ្ទាត់ រាល់សេចក្តីសម្រេចចិត្ត លើឋានន្តរសក្តិ និងមុខតំណែង រៀងរាល់ខែ ជាមួយការិយាល័យ បុគ្គលិក
០៥. ត្រូវកត់ត្រា អោយបានជាប្រចាំ រាល់ការចំណាយ និងចំណូល រាល់ថវិកា ដែលពាក់ព័ន្ធ
០៦. រាល់ការចំណាយ ត្រូវមានឯកសារ គ្រប់គ្រាន់ ទើបដោះស្រាយជូន
០៧. ត្រូវរក្សាគ្រប់គ្រង រាល់ឯកសារដែលពាក់ព័ន្ធជាមួយការងារហិរញ្ញវត្ថុ អោយបានល្អ។
(អត្ថបទៈ ម៉ាន់ ដាវីត)